PROGRAMS
AVAILABLE PROGRAMS
CASHFLOW PROGRAM
CASHFLOW PROGRAM ជាកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុ ជួបផ្ទាល់ ដោយប្រើប្រាស់ CashFlow Boardgame មកអនុវត្ត ក្នុងការរៀនអំពីហិរញ្ញវត្ថុ ការវិនិយោគ! ចំណេះដឹងហិរញ្ញវត្ថុ ជាចំណេះដឹងដែលបុគ្គលគ្រប់រូប ចាំបាច់ត្រូវតែសិក្សាស្វែងយល់ និងយកទៅអនុវត្តជាប្រចាំ មិនថាជាបុគ្គលក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម!
នេះជាការបង្ហាត់បង្ហាញ អំពីមូលដ្ឋានគ្រឹះ មានលក្ខណៈទូលំទូលាយ និងឆ្លុះបញ្ចាំងអំពីជីវិតពិត ការធ្វើអាជីវកម្ម ការវិនិយោគ ការគ្រប់គ្រង ប្រើប្រាស់ បង្កើន ប្រាក់ចំណូល ប្រភពចំណូល.....។
ការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះ ជាការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកពេញមួយជីវិត បើសិនអ្នកជាបុគ្គល ដែល រៀន អនុវត្ត និងចែករំលែក!
កុំឱ្យឱកាសនេះកន្លងផុតទៅ ពេលវេលា ពិតជាមានតម្លៃណាស់!! សម្រាប់អ្នកចង់រីកចម្រើន បង្កើនប្រាក់ចំណូល ចេះគ្រប់គ្រង និងប្រើប្រាស់ចំណូលបង្កើនប្រាក់ចំណេញ បានល្អប្រសើរ!
CASHFLOW PRO VIRTUAL
នេះជាឱកាសសិក្សាចំណេះដឹងហិរញ្ញវត្ថុ ជាមួយ Master Kham Piseth តាមអនឡាញ ដែលបងប្អូនអាចសិក្សាបានគ្រប់ទីកន្លែង បានយ៉ាងងាយស្រួល!
កម្មវិធីនេះ បង្ហាត់បង្ហាញអំពី មូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ ដែលមនុស្សគ្រប់រូបគួរតែដឹង និងអនុវត្តរៀងរាល់ថ្ងៃ។
ព្រោះវាជាផែនទីសម្រាប់ជីវិតហិរញ្ញវត្ថុរឹងមាំ ដែលផ្តោតលើ៖
- ការយល់ដឹងអំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន
- បង្កើនប្រាក់ចំណូល និងបង្កើតប្រភពចំណូលច្រើនប្រភព
- ធ្វើឱ្យអ្នកឆ្លាតវៃក្នុងការសម្រេច វិនិយោគ
- មានទំនុកចិត្តខ្ពស់ក្នុងដំណើរផ្លូវកសាងទ្រព្យពិតប្រាកដ
- ជាចំណេះដឹងដែលអាចអនុវត្តបានភ្លាមៗ ក្នុងជីវិតពិត
10 Day Money Secrets
កម្មវិធី ១០ថ្ងៃអាថ៌កំបាំងរបស់លុយ សិក្សាមេរៀនហិរញ្ញវត្ថុ អាជីវកម្ម ការកសាងទ្រព្យ បានកាន់តែងាយស្រួល តាមរយៈ #App ទូរស័ព្ទដៃ ដែលបងប្អូនអាច សិក្សាបានគ្រប់ទីកន្លែង គ្រប់ពេលវេលា បានយ៉ាងងាយស្រួល។
នេះជាអ្វីដែលអ្នកនឹងរៀននៅក្នុងកម្មវិធី 10 DAY MONEY SECRETS៖
ថ្ងៃទី១: របួសស្នាមផ្នែកហិរញ្ញវត្ថុ
អ្នកនឹងបានស្វែងយល់ពីកត្តាចិត្តសាស្រ្តដែលអ្នកឆ្លងកាត់ពីអតិតកាល ហើយជះឥទ្ធិពលអវិជ្ជមាន ចំពោះអ្នកក្នុងពេលបច្ចុប្បន្ន។
ថ្ងៃទី២: របាំងផ្នែកហិរញ្ញវត្ថុ
នេះជាកត្តាសំខាន់ ដែលអ្នកគប្បីស្វែងយល់ និងដោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលដែលអ្នកចង់បាន។
ថ្ងៃទី៣: ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ
ជួយពង្រឹងលើចិត្តសាស្រ្តក្នុងការចាត់ចែងហិរញ្ញវត្ថុឱ្យបានល្អប្រសើរ និងមើលបានវែងឆ្ងាយ។
ថ្ងៃទី៤: លំហូររបស់លុយ
បង្កើនភាពច្បាស់លាស់ ក្នុងការអនុវត្តសកម្មភាព ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ថ្ងៃទី៥: អ្នកមាន និងអ្នកមានទ្រព្យ
ស្វែងយល់ពីផ្នត់គំនិត ក្នុងការកសាងទ្រព្យ ដែលនាំដល់ភាពមានបានពិតប្រាកដ មិនមែនដូចពពុះសាប៊ូ។
ថ្ងៃទី៦: ការបង្កើនប្រាក់ចំណេញ
ភាពមានបាន កើតពីការមានគំនិតឆ្នៃប្រឌិត និងភាពបុិនប្រសប់។
ថ្ងៃទី៧: បេះដូងសហគ្រិន
រៀនពីចិត្តសាស្រ្តសហគ្រិន ក្នុងការបង្កើត និងរក្សាទ្រព្យ ឱ្យបានយូរអង្វែង។
ថ្ងៃទី៨: សិល្បៈនៃការទទួលលុយ
ចាំបាច់ត្រូវមានទាំងទ្រព្យសម្បត្តិ និងភាពរីករាយក្នុងដំណើរផ្លូវកសាងទ្រព្យ។
ថ្ងៃទី៩: ក្រុមប្រឹក្សាផ្នែកហិរញ្ញវត្ថុ
ក្នុងដំណើរផ្លូវកសាងទ្រព្យ គឺវែងឆ្ងាយ ដូចនេះការមានអ្នកប្រឹក្សា និងជួយគ្នាទៅវិញទៅមក គឺជារឿងសំខាន់ ពិសេសធ្វើឱ្យជីវិតគ្រួសារមានសុភមង្គល។
ថ្ងៃទី១០: វិថីក្នុងភាពជា MASTERY ក្នុងផ្នែកហិរញ្ញវត្ថុ
ការកសាងទ្រព្យជាដំណើរផ្លូវ ដែលយើងចាំបាច់ត្រូវបន្តអភិវឌ្ឍឥតឈប់ឈរ។
MONEY SECRET MASTERMIND - GOLD
Money Secret Mastermind ជាក្រុម Mastermind ដែលយើងជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីជួយគ្នាដើម្បីរីកចម្រើន ដែលដឹកនាំ ដោយ Master Kham Piseth! រក្សាទំនាក់ទំនងល្អ បន្តរៀន បន្តរីកចម្រើន ទាំងផ្នែកសុខភាពរាងកាយ បញ្ញាស្មារតី សន្តិភាពផ្លូវចិត្ត និងផ្នែកហិរញ្ញវត្ថុ ការកសាងទ្រព្យ និងអាជីវកម្ម។
"នៅក្នុងពិភពនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីបន្តនូវភាពរីកចម្រើន គឺមិនមែនគ្រាន់តែ ខិតខំប្រឹងប្រែងខ្លាំងនោះទេ តែយើងត្រូវតែ មានការគិតកាន់តែឆ្លាតវៃ ផងដែរ។
MONEY SECRET MASTERMIND - SILVER
កម្មវិធី Money Secret Mastermind - Silver ជាកម្មវិធីសិក្សាតាមរយៈ APP ទូរស័ព្ទដៃ ជាមួយលោកគ្រូ ខាំ ពិសិដ្ឋ សិក្សាអំពីចំណេះដឹងថ្មីៗ អ្នកនឹងស្វែងយល់ពីការធ្វើផែនការហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ យុទ្ធសាស្ត្រអាជីវកម្មដែលសមស្របនឹងស្ថានភាពបច្ចុប្បន្ន និងការអភិវឌ្ឍខ្លួនឯង ដែលនាំទៅរកសុភមង្គលយូរអង្វែងសម្រាប់ខ្លួនឯង និងគ្រួសារ។ កម្មវិធីនេះក៏ជួយឱ្យអ្នកយល់ដឹងពីសេដ្ឋកិច្ចមីក្រូ និងម៉ាក្រូនៅកម្រិតសកល ដើម្បីអាចបត់បែនឱ្យទាន់ពេលវេលា និងចេះចាប់យកឱកាសថ្មីៗ។ មិនត្រឹមតែទទួលយកការផ្លាស់ប្តូរទេ ប៉ុន្តែត្រូវរៀនមុន ត្រៀមខ្លួនមុន និងដឹកនាំអនាគតឱ្យកាន់តែល្អប្រសើរ។
YOU 2.0 PROGRAM
🎯 YOU 2.0 - រៀបចំជីវិតអ្នក ដើម្បីមាននូវសុភមង្គល និងភាពពេញលេញបរិបូរណ៍!
តើអ្នកចង់មានជីវិតមានទ្រព្យ មានសុភមង្គល និងសម្រេចគោលដៅដែលអ្នកបានកំណត់មែនទេ?
YOU 2.0 ជាកម្មវិធីផ្លាស់ប្តូរជីវិតដែលចាប់ផ្តើមពីការផ្លាស់ប្តូរ ផ្នែកខាងក្នុង និងខាងក្រៅ ដែល Master Kham Piseth ធ្វើឡើងជារៀងរាល់ចុងឆ្នាំ។
🔊 តើអ្នកធ្លាប់គិតទេថា មនុស្សល្បីៗថ្នាក់សកលលោក ដូចជា Robert Kiyosaki និងក្រុមទីប្រឹក្សា របស់ “ឪពុកអ្នកមាន Rich Dad Asia” ហេតុអ្វីបានជាពួកគាត់សម្រេចជោគជ័យ?
គឺពួកគាត់ រៀបចំផែនការជីវិត ជារៀងរាល់ឆ្នាំ។
ចុះអ្នកវិញ? តើអ្នកបានមានរៀបចំ និងអនុវត្ត ដំណើរផ្លូវជីវិត បែបនេះ ដែរឬទេ?
YOU 2.0 ជាកម្មវិធីដែលមានលំនាំតាមក្រុម Rich Dad Asia លោក Robert Kiyosaki ដែល Master Kham Piseth ដឹកនាំបងប្អូន រៀបចំផែនការសម្រាប់ជីវិត អាជីវកម្ម និងវិនិយោគ ទាំងផ្នែកចិត្តសាស្រ្ត និងយុទ្ធសាស្រ្ត ដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក!
WEALTH SECRETS
តើអ្នកត្រៀមខ្លួនរួចហើយឬនៅក្នុងការផ្លាស់ប្តូរហិរញ្ញវត្ថុរបស់អ្នកឲ្យប្រសើរឡើងក្នុងពេល ៤ សប្តាហ៍?
Wealth Secrets — កម្មវិធីពិសេសមួយរបស់លោក ខាំ ពិសិដ្ឋ ដែលនឹងផ្លាស់ប្តូរគំនិត និងផ្ដល់ផ្លូវច្បាស់សម្រាប់សម្រេចសេរីភាពហិរញ្ញវត្ថុ។
Wealth Secrets ជាវគ្គសិក្សាអនឡាញរយៈពេល ៤សប្ដាហ៍ ដែលរចនាឡើងដើម្បី៖
- ផ្លាស់ប្តូរផ្នត់គំនិតនៃលុយ និងបង្កើតអត្តសញ្ញាណហិរញ្ញវត្ថុថ្មី
- ផ្លាស់ប្តូរសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារឲ្យប្រសើរឡើង
- ស្វែងយល់ពីរបៀបឲ្យលុយធ្វើការឲ្យអ្នក តាមរយៈការវិនិយោគប្រកបដោយឆ្លាតវៃ
- មានឯកសារ PDF ដើម្បីអនុវត្តភ្លាមៗ
- ចូលរួមសហគមន៍ Telegram សម្រាប់ការគាំទ្រ និងការចែករំលែកជាមួយCoach Piseth និងក្រុមការងារ។
NEW YEAR, NEW LIFE
ចូលរួមដើម្បីផ្លាស់ប្តូរទៅរកស្ថានភាពជីវិតដែលអ្នកចង់សម្រេចបាន និងរស់នៅប្រកបដោយភាពរីករាយ!
🌟 ពង្រឹងស្ថានអារម្មណ៍ និងសុខភាពផ្លូវចិត្ត
រៀនវិធីគ្រប់គ្រងអារម្មណ៍ បំបែកភាពតានតឹង និងបង្កើនសុខភាពផ្លូវចិត្ត ដើម្បីឈ្នះឧបសគ្គ។
🌟 បង្កើនសុភមង្គលក្នុងគ្រួសារ
ស្វែងយល់ពីគន្លឹះនៃសេចក្តីស្រឡាញ់ និងការទំនាក់ទំនងដែលមានតម្លៃ ដើម្បីបង្កើតជីវិតគ្រួសារដ៏រីករាយ។
🌟 ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម
ទទួលបានចំណេះដឹង និងយុទ្ធសាស្ត្រដែលអាចជួយអ្នកបង្កើនចំណូល និងអភិវឌ្ឍអាជីវកម្ម។
🌟 ការកសាងទ្រព្យពិតប្រាកដ និងយូរអង្វែង
រៀនពីការគ្រប់គ្រងទ្រព្យសម្បត្តិ និងបង្កើតប្រព័ន្ធហិរញ្ញវត្ថុរឹងមាំសម្រាប់អនាគត។
MASTERING YOUR WEALTH & HAPPINESS
លោកគ្រូ ខាំ ពិសិដ្ឋ មានផ្តល់ជូន វគ្គសិក្សាតាមរយៈ APP ក្នុងទូរស័ព្ទដៃ ដែលអ្នកអាចសិក្សាបានគ្រប់ពេលវេលា និងទីកន្លែង យ៉ាងងាយស្រួល។
មានវគ្គសិក្សា ផ្នែកហិរញ្ញវត្ថុ យុទ្ធសាស្រ្ត និងចិត្តសាស្រ្តម្ចាស់អាជីវកម្ម ភាពជាអ្នកដឹកនាំ ការពង្រឹងសេចក្តីសុខផ្លូវចិត្ត និងបង្កើនសុភមង្គលគ្រួសារ ផងដែរ!
ប្រសិនបើអ្នកចង់ទទួលបានការប្រឹក្សាបន្ថែម សូមទាក់ទងក្រុមការងារដោយផ្ទាល់។